សង្ខេប​ព្រឹត្តិការណ៍​សំខាន់ៗ​ទាក់ទង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ប្រចាំ​ទី​មាស​ទី​ ១

ត្រីមាសទី ១ នៃឆ្នាំ ២០១៦ គឺជារយៈកាលដ៏មមាញឹកមួយសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាជាមួយនឹងកំណើនចំនួនស្ថាប័ន ថ្មីៗនៅក្នុងទីផ្សារដែលធ្វើឲ្យអ្នកឃ្លាំមើលវិស័យនេះមួយចំនួន ចាប់ផ្តើមនិយាយអំពីកិច្ចសហប្រតិបត្តិការ។

អ្នកឃ្លាំមើលជាច្រើនមានការចាប់អារម្មណ៍ទៅលើការបន្តធ្លាក់ ចុះនៃសេដ្ឋកិច្ចប្រទេសចិនប៉ុន្តែបណ្តាប្រទេសមួយចំនួនទៀតពិសេស ប្រទេសថៃកំពុងតែបង្ហាញនូវភាពជឿជាក់នៃដំណើររីកលូតលាស់ក្នុង វិស័យសេដ្ឋកិច្ចរបស់ខ្លួន។

ថ្ងៃទី ១ មករា

ធនាគារកណ្តាលប្រទេសកម្ពុជាហាក់បីដូចជាបង្ហាញនូវសុទិដ្ឋិនិយម ប៉ុន្តែក៏បានចេញប្រកាសឲ្យមានការប្រុងប្រយ័ត្នលើស្ថានភាព សេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ដូចជាការនាំចេញសម្លៀកបំពាក់តម្លៃប្រេងធ្លាក់ចុះ និងកំណើនតម្រូវការក្នុងស្រុកដែលជាប្រភពចំណូលសេដ្ឋកិច្ចក្នុង ឆ្នាំ ២០១៥។ របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញនូវកំណើន GDP ប្រមាណ ៧ ភាគរយក្នុងឆ្នាំ ២០១៦។ របាយការណ៍នេះបានបង្ហាញថាការឲ្យតម្លៃប្រាក់ដុល្លារ និងការបង្កើនប្រាក់ខែបុគ្គលិកនៅតាមបណ្តារោងចក្រកាត់ដេរគឺជា ឧបសគ្គចម្បងមួយក្នុងប្រទេសនេះ។

ថ្ងៃទី ៩ មករា

ធនាគារអភិវឌ្ឍមួយចំនួនក៏បានប្រកាសឲ្យមានការត្រៀមខ្លួនជា ស្រេចសម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជាដែលអាចនឹងក្លាយជាធ្លាក់ចុះ យ៉ាងគំហុកលើទីផ្សារភាគហ៊ុនទីក្រុងស៊ាងហៃ និងការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន។ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះសេដ្ឋកិច្ចប្រទេសកម្ពុជាគឺមាន ទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងសេដ្ឋកិច្ចប្រទេសចិនតាមរយៈលំហូរ ចូលវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលចូលរួមអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះក៏ដូចជាការមកដល់របស់ភ្ញៀវទេសចរ ជនជាតិចិនផងដែរ។

ថ្ងៃទី ១២ មករា

នៅពីក្រោយនៃកំណើនផលចំណេញចំនួន ២៨ ភាគរយកាលពីឆ្នាំមុនធនាគារអេស៊ីលីដាបានថ្លែងថាធនាគារខ្លួននឹង បង្កើនការផ្តោតសំខាន់លើការអភិវឌ្ឍប្រព័ន្ធធនាគារអេឡិចត្រូនិក ក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ានប៉ុន្តែបានថ្លែងថាខ្លួនពុំមាន គម្រោងប្រកាសជាសាធារណៈនោះទេ។ បើយោងតាមអគ្គនាយករបស់ធនាគារនេះផលចំណេញមួយផ្នែកដែលធនាគារ អេស៊ីលីដាទទួលបានគឺដោយសារតែកំណើននៃការប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិក និងការប្រើសេវាធនាគារលើទូរស័ព្ទដៃដែលនឹងក្លាយជាការផ្តោត សំខាន់ក្នុងឆ្នាំ ២០១៦។

ថ្ងៃទី ២៨ ខែមករា

ក្នុងកិច្ចព្រមព្រៀងដ៏ធំមួយក្នុងចំណោមកិច្ចព្រមព្រៀងធំៗជាច្រើន ទៀតនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារអាយុធ្យាដែលមានទីតាំងនៅក្នុងប្រទេសថៃបានចុះកិច្ចសន្យា ព្រមព្រៀងមួយដើម្បីទិញស្ថាប័នមីក្រូហិរញ្ញវត្ថុ «ហត្ថាកសិករ» ដែលរំពឹងថានឹងមានតម្លៃរហូតដល់ ១៤០ លានដុល្លារ។ ធនាគារថៃបានបញ្ជាក់ទទួលស្គាល់នូវកិច្ចព្រមព្រៀងទិញយកស្ថាប័ន មីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់លេខ ៤ នៅកម្ពុជាមួយនេះដោយរៀបចំវាយលុកចូលក្នុងវិស័យមីក្រូប្រាក់កម្ចី នេះដ៏ប្រកួតប្រជែង និងមានចំនួនច្រើននេះ។

ថ្ងៃទី ៥ កុម្ភៈ

ធនាគារកសិករដែលជាទ្រព្យសម្បតិ្តដ៏ធំជាងគេលំដាប់ថ្នាក់ទី ៤ របស់ប្រទេសថៃបានទទួលអាជ្ញាប័ណ្ណដើម្បីបើកសាខារបស់ខ្លួនជាលើក ដំបូងនៅក្នុងប្រទេសកម្ពុជា។ ធនាគារនេះនឹងចាប់ផ្តើមជាមួយនឹងសាខាដំបូងក្នុងរាជធានីភ្នំពេញតែ ពុំទាន់បានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេ។ ធនាគារនេះបានប្រកាសពីការដាក់ពាក្យស្នើសុំយកអាជ្ញាប័ណ្ណធនាគារ ពាណិជ្ជកម្មក្នុងឆ្នាំ ២០១៤ ហើយត្រូវបានចាត់ទុកជាធនាគារពាណិជ្ជកម្មលេខរៀងទី ៣៧ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី ១៨ កុម្ភៈ

ប្រភពមួយចំនួនក្នុងវិស័យធនាគារបានថ្លែងថាធនាគារបារាំងឈ្មោះ BRED BanquePopulaire ដែលជាក្រុមហ៊ុនធនាគារដ៏ធំជាងគេបង្អស់លំដាប់ថ្នាក់លេខ ២ ក្នុងប្រទេសបារាំងនោះនឹងបើកដំណើរការនៅចុងឆ្នាំនេះដែលនឹងក្លាយ ជាធនាគារអ៊ឺរ៉ុបដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបើក គិតពីទសវត្សរ៍ឆ្នាំ ១៩៩០ កន្លងមក។ ធនាគារអេស៊ីលីដានឹងចាប់ដៃគូសហការជាមួយធនាគារនេះដែលបច្ចុប្បន្ន នេះមានសម្ព័ន្ធភាពរួចស្រាប់ទៅហើយប៉ុន្តែនឹងដំណើរការនៅទីតាំង ដាច់ដោយឡែកពីគ្នា។ គួរបញ្ជាក់ថាធនាគារ BRED មានភាគហ៊ុននៅក្នុងធនាគារអេស៊ីលីដាដល់ទៅ ១២,២៥ ភាគរយ។

ថ្ងៃទី ១៩ កុម្ភៈ

ការត្រួតពិនិត្យលើដំណើរការប្រចាំឆ្នាំរបស់ស្ថាប័ន មីក្រូហិរញ្ញវត្ថុមួយបានបង្ហាញថាវិស័យនេះបានរីកលូតលាស់យ៉ាងគំហុក ក្នុងរយៈពេលមួយឆ្នាំទៀតទាំងលើផ្នែកផ្តល់ប្រាក់កម្ចី និងការដាក់ប្រាក់បញ្ញើរដែលកើនដល់ ៤០ ភាគរយនៅក្នុងឆ្នាំ ២០១៥។ សេវាផ្តល់ប្រាក់កម្ចីសរុបដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅ ចុងឆ្នាំ ២០១៥ បានកើនរហូតដល់ ២៩០០ លានដុល្លារហើយបន្តកើនដល់ ៤៥ ភាគរយក្នុងឆ្នាំដដែលជាមួយនឹងអត្រានៃការផ្តល់ប្រាក់កម្ចីដល់ អតិថិជនចំនួន ២ លាននាក់។ ចំនួនប្រាក់កម្ចីជាមធ្យមគឺ ១៤៦០ ដុល្លារ។

ថ្ងៃទី ១៩ កុម្ភៈ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងអំពីការព្រួយបារម្ភអំពីកំណើនដ៏ឆាប់រហ័ស នៃវិស័យអចលនទ្រព្យ និងសេវាផ្តល់ប្រាក់កម្ចីរបស់ប្រទេសកម្ពុជាដែលក្រសួងបានថ្លែងថា អាចនឹងបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជាខណៈដែលក្រសួងនេះ សង្កត់ថាការដាក់កំហិតលើគោលការណ៍នានាត្រូវបានយកទៅប្រើប្រាស់ ដើម្បីបង្ការពីការកើតគ្រោះមហន្តរាយទាំងឡាយ។ ក្រសួងបានបន្តថាខណៈដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានភាពល្អ ប្រសើរជាងស្ថានភាពកាលពីប៉ុន្មានឆ្នាំមុននេះយើងឃើញថាមានប្រព័ន្ធ មួយចំនួននៅខ្សោយនៅឡើយដែលត្រូវលើកឡើងយកមកពិភាក្សាកែលម្អ។

ថ្ងៃទី ៥ មីនា

រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនវីង (ខេមបូឌា) លើគោលដៅក្នុងការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធចរាចរណ៍លុយរបស់ ក្រុមហ៊ុនតាមរយៈទូរស័ព្ទដៃ និងបណ្តាញភ្នាក់ងារដែលមានចំនួនកាន់តែច្រើនទូទាំងផ្ទៃប្រទេស សម្រាប់ការប្រមូលថ្លៃពន្ធផ្សេងៗ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាក្រោយពីយើងចុះហត្ថលេខាលើអនុស្សរណៈ យោគយល់នេះអ្នកបង់ពន្ធទាំងអស់អាចធ្វើការបង់ពន្ធអចលនទ្រព្យ ឬពន្ធរថយន្តរបស់ខ្លួននៅគ្រប់ភ្នាក់ងារវីងទាំងអស់។ ក្រសួងបានបន្តទៀតថាការរៀបចំកំណែទម្រង់ថ្មីនេះនឹងបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃការប្រមូលចំណូលប្រចាំឆ្នាំផងដែរ។

ថ្ងៃទី ១៥ មីនា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសរសើរដល់ការខិតខំប្រឹងប្រែងរបស់ស្ថាប័នគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងការជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ ប្រជាជននៅតាមទីជនបទខណៈដែលលោកក៏បានរិះគន់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងស្ថាប័នអង្គការមួយចំនួនដែលលោកពុំបានបញ្ជាក់ឈ្មោះដោយចោទ ប្រកាន់ថាបានកេងប្រវ័ញ្ចលើប្រជាជនដោយយកការខ្ពស់ និងឃុបឃិតចង់បានដីរបស់ប្រជាជនពេលដែលពួកគេគ្មានសមត្ថភាពបង់ ប្រាក់សំណងត្រឡប់វិញ។ ទោះជាយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់នូវការចូលរួម ចំណែករបស់វិស័យនេះដែលបានផ្តល់ទុនសម្រាប់កសិករ និងអាជីវកម្មតូចៗតែបានរិះគន់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ចំនួនកេងប្រវ័ញ្ចលើប្រជាជនដែលពុំបានយល់ដឹងច្បាស់លាស់ពីផ្នែក ហិរញ្ញវត្ថុ។

ថ្ងៃទី ១៦ មីនា

ធនាគារកណ្តាលនៃប្រទេសកម្ពុជាបានថ្លែងថាខ្លួនចង់បង្កើនឲ្យមាន ការប្រើសេវាធនាគារតាមទូរស័ព្ទពិសេសគឺប្រជាជនតាមទីជនបទដោយជំរុញ ឲ្យប្រជាជនកម្ពុជាបង្កើតគណនីធនាគារដើម្បីភាពងាយស្រួល និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនេះ។ ធនាគារជាតិនៃកម្ពុជាបានថ្លែងថាសេវាធនាគារលើទូរស័ព្ទអាចធ្វើឲ្យ ប្រជាជនជាច្រើនប្រើសេវាធនាគារតែខាងធនាគារកណ្តាលក៏បានទទួលស្គាល់ ថាសេវាធនាគារលើទូរស័ព្ទនៅក្នុងប្រទេសកម្ពុជាត្រូវពង្រឹងបន្ថែម ទៀត។

ថ្ងៃទី ២៥ មីនា

ធនាគារកណ្តាលនៃកម្ពុជាបានបង្កើនតម្រូវការដើមទុនអតិបរមារបស់ ស្ថាប័នធនាគារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយតម្រូវយកដើម ទុនច្រើនជាងមុនទ្វេដងសម្រាប់ធនាគារឯកទេស និងធនាគារពាណិជ្ជកម្ម និងបង្កើនច្រើនជាងមុន ១០ ដងសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាដែលធ្វើឲ្យអ្នកវិភាគ មួយចំនួនទស្សន៍ទាយថានឹងធ្វើឲ្យវិស័យនេះកាន់តែល្អប្រសើរថែមទៀត ។ ធនាគារជាតិនៃកម្ពុជាឥឡូវនេះតម្រូវឲ្យធនាគារពាណិជ្ជកម្មទាំងអស់ បូកទាំងធនាគារបុត្រសម្ព័ន្ធរបស់បរទេសទាំងអស់បង្កើនដើមទុនតម្កល់ អតិបរមារបស់ខ្លួនដល់ ៧៥ លានដុល្លារសហរដ្ឋអាមេរិក។